ខេត្ដព្រះសីហនុ៖ យ៉ាងហោចណាស់កងម៉ារីនទី៣១ នៃកប៉ាល់ចម្បាំងឈ្មោះ USS Essen របស់ សហរដ្ឋអាមេរិក ដែលបានចូលរួមក្នុងលំហាត់យោ ធាជើងទឹកប្រមាណ២៤នាក់ បានមកចូលរួមនឹងក្រុមកងទ័ពពេទ្យនៃទ័ពជើងទឹកមូលដ្ឋានរាម ២៨នាក់ដែរនោះ បានចុះទៅព្យាបាលដល់ប្រជាពលរដ្ឋខ្មែរនាស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។ Continue reading
-
មុស្លិមកម្ពុជា
-
អត្ថបទផ្សាយថ្មីៗ
- កងទាហានម៉ារីនអាមេរិកចុះព្យាបាលជំងឺ បងប្អូនឥស្លាមស្រុកព្រៃនប់
- ក្រុមការងារទូរទស្សន៍បាយ័នផ្តល់ថវិកាសប្បុរសធម៌ផ្ទាល់របស់លោក ជំទាវហ៊ុន ម៉ាណា ជូនដល់គ្រួសារនៃសព កញ្ញា រិះ ម៉ារីណា
- បងប្អូនមុស្លិមកម្ពុជា៨៦រូបបានត្រលប់ពីចូលរួមបុណ្យហាជ្ជនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត
- គណៈកម្មការកណ្តាលមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា១រូប បានចូលរួមកម្មវិធីអ្នកទស្សនាបរទេសសំរាប់ ភាពជាអ្នកដឹកនាំនៅសហរដ្ឋអាមេរិក
- ស្លៀកឈុតគ្របក្បាលបែបអ៊ិស្លាមតែខើចខ្លីខាងក្រោមរិះគន់បារាំង
-
ប្រកាស លើគេ
បណ្ណសារ
-
មតិថ្មីៗ



នារីនិស្សិតជនជាតិបារាំងចំនួន២នាក់ដើរនៅតាមដងផ្លូវមួយក្នុង ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឈុតគ្របកំណាត់ខ្មៅលើរាងកាយរបស់ស្ត្រីមូស្ល៊ឹម ប៉ុន្តែស្លៀកខោខ្លីបង្ហាញឱ្យឃើញសាច់ភ្លៅដើម្បីប្រឆាំងនឹងច្បាប់ ចុងក្រោយរបស់រដ្ឋាភិបាលបារាំង។ និស្សិតទាំង២នាក់នេះបានហៅខ្លួនឯងថា «នីកាប៊ីតឆេស» ហើយបានដើរបង្ហាញខ្លួននៅតាមអគារធ្វើការរបស់ក្រសួងផ្សេងៗធ្វើ ឱ្យមនុស្សនៅតាមដងផ្លូវចាប់អារម្មណ៍ និងនាំគ្នាថតរូបពួកនាង។ ពួកនាងព្យាយាមដើរចូលទៅក្រសួងជនភៀសខ្លួន ប៉ុន្តែត្រូវប៉ូលិសបុរសដែលការពារសុវត្ថិភាពនៅទីនោះមិនឱ្យចូល ទេ ដោយឱ្យពួកនាងដើរទៅកន្លែងផ្សេងវិញ។ ទោះជាយ៉ាងណាក៏ដោយ មានស្ត្រីប៉ូលិសម្នាក់ដែលនៅប្រចាំការនៅទីនោះពេញចិត្តការតុប តែងកាយរបស់ពួកនាង ហើយនិយាយថា«ខ្ញុំស្រលាញ់សំលៀកបំពាក់របស់ពួកនាងយ៉ាងខ្លាំង។ អ្នកតុបតែងខ្លួនក្នុងឈុតបែបនេះដើម្បីប្រឆាំងនឹងច្បាប់ថ្មីរបស់ រដ្ឋាភិបាលបារាំងមែនឬទេ?»។
