កង​ទាហាន​ម៉ា​រី​ន​អា​មេ​រិ​ក​ចុះ​ព្យាបាល​ជំងឺ​ បង​ប្អូន​ឥ​ស្លា​ម​ស្រុក​ព្រៃ​នប់​


ខេ​ត្ដ​ព្រះ​សីហ​នុ​៖ យ៉ាង​ហោច​ណាស់​កង​ម៉ា​រី​នទី​៣១ នៃ​កប៉ាល់​ចម្បាំង​ឈ្មោះ USS Essen របស់ ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​ដែល​បាន​ចូល​រួម​ក្នុង​លំ​ហាត់​យោ ធា​ជើង​ទឹក​ប្រមាណ​២៤នាក់​ ​បាន​មក​ចូល​រួម​​នឹង​ក្រុម​កង​ទ័ព​ពេទ្យ​នៃ​ទ័ព​ជើង​ទឹក​មូល​​ដ្ឋា​ន​រាម​ ២៨នាក់​ដែរ​នោះ​ ​បាន​ចុះ​ទៅ​ព្យាបាល​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​នា​ស្រុក​ព្រៃ​នប់​ ​ខេ​ត្ដ​ព្រះ​សីហ​នុ​ ​។ Continue reading

បានផ្សាយ​ក្នុង Cambodian Mulsim | បញ្ចេញមតិ

ក្រុម​ការ​ងារ​ទូរទស្សន៍​បាយ័ន​ផ្តល់​ថវិកា​សប្បុរស​ធម៌​ផ្ទាល់​របស់​លោក​ ជំទាវ​ហ៊ុន ​ម៉ា​ណា​ ជូន​ដល់​គ្រួសារ​​នៃ​​សព កញ្ញា ​រិះ ​ម៉ា​រី​ណា


ភ្នំពេញ ៖ ​បន្ទាប់​ពី​ថវិកា​សប្បុរស​ជន​តាម​រយៈ​មូល​និ​ធិ​ពិ​សេស​របស់​អគ្គ​នាយក​ ដ្ឋាន​វិទ្យុ​ និង​ទូរទស្សន៍​បាយ័ន​បាន​ប្រគល់​ជូន​ដល់​ដៃ​គ្រួសារ​នៃ​សព​ជន​រង​គ្រោះ​ ក្នុង​ឧបទ្ទវ​ហេតុ​ស្ពាន​ពេជ្រ​នៅ​រាជ​ធានី​ភ្នំពេ​ញ​រួច​រាល់​អស់​ហើយ​នោះ​ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ ​​លោក​អគ្គ​នាយក​រង​ទិត្យ​ ថាវ​រិទ្ធ​តំណាង​លោក​ជំទាវ​ហ៊ុន ​ម៉ា​ណា ​អគ្គ​នាយិកា នៃ​​អគ្គ​នាយក​ដ្ឋាន​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន​​បាន​​នាំ​យក​ថវិកា​ផ្ទាល់ ​ខ្លួន​របស់​លោក​ជំទាវ ​ទៅ​ផ្តល់​ជូន​គ្រួសារ​សព​ទី​៣៥៣​ ដែល​រង​គ្រោះ​ដោយ​ឧបទ្ទវ​ហេតុ​លើ​ស្ពាន​ពេជ្រ​។

ប្រភព កម្ពុជាថ្មី

បានផ្សាយ​ក្នុង Cambodian Mulsim | បញ្ចេញមតិ

បងប្អូនមុស្លិមកម្ពុជា៨៦រូបបានត្រលប់ពីចូលរួមបុណ្យហាជ្ជនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត


 

ឯ.ឧ អូស្មាន ហាស្សាន់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

កាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១០ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ យើងសង្កេតឃើញ​មានបងប្អូនខ្មែរឥស្លាម ទាំងចាស់ទាំងក្មេង យ៉ាងច្រើនកុះករ ដែលអញ្ជើញមកពី បណ្តាខេត្តក្រុង​មួយចំនួននៅក្នុងព្រះ​រាជាណាចក្រកម្ពុជា បានមកជួបជុំគ្នាដើម្បីរង់ចាំ ទទួលស្វាគមន៍ ប្រកប​ដោយទឹកចិត្តសប្បាយរីករាយ នូវដំណើរ​ត្រលប់​មកវិញរបស់ សាសនិកឥស្លាម ដែលទៅចូលរួម​បុណ្យហាជ ឬបុណ្យហាជ្ជីនៅទីក្រុងម៉ាក្កះ ប្រទេស អារ៉ាប៊ីសាអ៊ូឌីត។ Continue reading

បានផ្សាយ​ក្នុង Cambodian Mulsim | បញ្ចេញមតិ

គណៈកម្មការកណ្តាលមូល​និធិអភិវឌ្ឍន៍មុស្លិមកម្ពុជា១រូប បានចូលរួមកម្មវិធីអ្នក​ទស្សនា​បរទេស​​​សំរាប់​​ ភាព​ជា​អ្នក​ដឹកនាំនៅសហរដ្ឋអាមេរិក


USA

គណៈប្រតិភូរបស់កម្មវិធីIVLP2010

លោក សេត មូហាំម៉ាត់ស៊ីស ជាសមាជិកគណៈកម្មការកណ្តាលមូល​និធិអភិវឌ្ឍន៍មុស្លិម​កម្ពុជា និងជាអនុប្រធានបណ្ណាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​លោកជំទាវ បានទទួល​ការអញ្ជើញពីក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈ​ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំកម្ពុជា ដើម្បីទៅចូលរួមកម្មវិធីអ្នក​ទស្សនា​បរទេស​​​សំរាប់​​ភាព​ជា​អ្នក​ដឹកនាំនៅសហរដ្ឋអាមេរិក​ដែលមានរយៈពេល៣សប្តាហ៍ គឺចាប់ពីថ្ងៃទី២១ ខែតុលា រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១០។ Continue reading

បានផ្សាយ​ក្នុង Cambodian Mulsim | បញ្ចេញមតិ

ស្លៀក​ឈុត​​គ្រប​ក្បាល​បែប​អ៊ិស្លាម​តែ​ខើច​ខ្លី​ខាង​ក្រោម​រិះ​គន់​បារាំង


នារី​និស្សិត​ជន​ជាតិ​បារាំង​ចំនួន​២នាក់​​ដើរ​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​ ទី​ក្រុង​ប៉ា​រីស​ ប្រទេស​បារាំង​ ក្នុង​ឈុត​គ្រប​កំណាត់​ខ្មៅ​លើ​រាង​កាយ​របស់​ស្ត្រី​មូស្ល៊ឹម​ ប៉ុន្តែ​ស្លៀក​ខោ​ខ្លី​បង្ហាញ​ឱ្យ​ឃើញ​សាច់​ភ្លៅ​ដើម្បី​ប្រឆាំង​នឹង​ច្បាប់ ​ចុង​ក្រោយ​របស់​រដ្ឋា​ភិ​បាល​បារាំង​។ និស្សិត​ទាំង​២​នាក់​នេះ​បាន​ហៅ​ខ្លួនឯង​ថា «នីកាប៊ីត​ឆេស»​ ហើយ​បាន​​ដើរ​បង្ហាញ​ខ្លួន​នៅ​តាម​អគារ​ធ្វើ​ការ​របស់​ក្រសួង​ផ្សេងៗ​ធ្វើ​ ឱ្យ​​មនុស្ស​នៅ​តាម​ដង​ផ្លូវ​ចាប់​​អារម្មណ៍​ និងនាំ​គ្នា​​ថត​រូបពួក​នាង​​។ ពួក​នាង​ព្យា​យាម​ដើរ​ចូល​ទៅ​​ក្រសួង​ជន​ភៀស​ខ្លួន​​ ប៉ុន្តែត្រូវ​​ប៉ូលិស​បុរស​ដែល​ការ​ពារ​សុវត្ថិ​ភាព​នៅ​ទី​នោះ​មិន​ឱ្យ​ចូល​ ទេ ​ដោយ​ឱ្យ​ពួក​នាង​ដើរ​ទៅ​កន្លែង​ផ្សេងវិញ​។ ​​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មាន​ស្ត្រី​ប៉ូលិស​ម្នាក់​ដែល​នៅ​ប្រចាំ​ការ​នៅទី​នោះ​​ពេញ​ចិត្ត​ការ​តុប​ តែង​កាយ​របស់​ពួក​នាង​ ​ហើយ​និយាយ​​ថា​«ខ្ញុំ​ស្រលាញ់​សំលៀក​បំពាក់​របស់​ពួក​នាង​យ៉ាង​ខ្លាំង។ អ្នកតុប​តែង​ខ្លួនក្នុង​​ឈុត​បែប​នេះ​ដើម្បី​ប្រឆាំង​នឹង​ច្បាប់​ថ្មី​របស់​ រដ្ឋា​ភិ​បាល​បារាំង​មែន​ឬ​ទេ?»។

ប្រភព កោះសន្តិភាព

បានផ្សាយ​ក្នុង Cambodian Mulsim | បញ្ចេញមតិ

ពាក្យស្លោក​ដើម្បី​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍ និង​ជំរុញ​ឲ្យមាន​ការផ្សះផ្សា​


ភ្នំពេញ: សិស្សានុសិស្ស​ខ្មែរ និង​ចាម​នៅ​ឯ​វិទ្យាល័យ​ឫស្សីកែវ​រាជធានី​ភ្នំពេញ បាន​អបអរ​សារ​ទ​ក្រោយពី​បានឃើញ​ពាក្យស្លោក​ជា​លើកដំបូង នៅក្នុង​បរិវេណ​វិទ្យាល័យ​របស់ខ្លួន ក្នុង​គោលបំណង​អប់រំ​ក្មេងជំនាន់ក្រោយ ឲ្យ​ចេះ​អត់ឱន និង​ដើម្បី​ទប់ស្កាត់​របប​ប្រល័យពូជសាសន៍​នា​ថ្ងៃ​អនាគត ។…

ប្រភព CEN

បានផ្សាយ​ក្នុង Cambodian Mulsim | បញ្ចេញមតិ

‎គណៈប្រតិភូមុស្លិមកម្ពុជា៣រូបបានចូលរួមកិច្ចប្រជុំ‎ ‎សន្និសីទអន្តរជាតិលើកទី១ ស្តីពីការអប់រំឥស្លាមអាស៊ាន‎


ពិធីចុះហត្ថលេខាលើប្រកាសរួម

ដោយមានសេចក្តីអនុញ្ញតិដ៏ខ្ពង់ខ្ពស់អំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០១០ អង្គការមូល​​និធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានបញ្ជូនគណៈប្រតិភូមុស្លិមកម្ពុជាចំនួន៣រូប ឲ្យទៅចូលរួមក្នុងកិច្ចប្រជុំសន្និសីទអន្តរជាតិលើកទី១ របស់បណ្តាញអង្គការ​​ស្រាវជ្រាវមុស្លិមអាស៊ាន ស្តីពីការអប់រំឥស្លាមអាស៊ាន៖ “ផ្លាស់ប្តូរពីភាពខាងក្នុងតាមរយៈការ​សិក្សា”។ លោក សេត មូហាំម៉ាត់ស៊ីស តំណាងគណៈប្រតិភូបានមានប្រសាសន៍ថា Continue reading

បានផ្សាយ​ក្នុង Cambodian Mulsim | បញ្ចេញមតិ

អាហារូបករណ៍អាយឌីប៊ីឆ្នាំ២០១០


បើលោកអ្នកចាប់អារម្មណ៍អាហារូបករណ៍អាយឌីប៊ីឆ្នាំ២០១០

សូមទាក់ទង ទៅកាន់អាស័យដ្ឋានមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា គ្រប់ម៉ោងធ្វើការ។

បានផ្សាយ​ក្នុង Cambodian Mulsim | មតិ​មួយ​

ជន​ជាតិ​ចាម​ស្វាគមន៍​សាលា​ក្ដី​ខ្មែរ​ក្រហម


ដោយ ទីន ហ្សាការីយ៉ា
2010-09-18

អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​កន្លង​មក​ហើយ ដែល​ជន​រង​គ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ពី​សាលា ​ក្ដី​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរក្រហម ដែល​កំពុង​តែ​ដំណើរ​ការ​ស៊ើប​អង្កេត ហើយ​និង​ធ្វើ​ការ​ជំនុំ​ជម្រះ​មេ​ដឹក​នាំ​កំពូល​ៗ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។
ប្រភព អាស៊ីសេរី

បានផ្សាយ​ក្នុង Cambodian Mulsim | បញ្ចេញមតិ

ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​អបអរ​បុណ្យ​រ៉ាម៉ាដាន ជាមួយ​សាសនិក​ឥស្លាម​កម្ពុជា


ខេត្ត​កំពង់ឆ្នាំង
ថ្ងៃ​ទី ៤ ខែ​កញ្ញា ឆ្នាំ​២០១០

នៅ​ថ្ងៃ​ទី ៤ ខែ​កញ្ញា ស្ថានទូត​អាមេរិក​បាន​រៀបចំ​ពិធី​អាហារ​ស្រាយ​បួស​សំរាប់​សហគមន៍​ចាម នៅ​មណ្ឌល​សុខភាព​មិត្តភាព​កម្ពុជា​អាមេរិក ក្នុង​ខេត្ត​កំពង់ឆ្នាំង​។ ពិធី​នោះ​បាន​ទាក់ទាញ​ការ​ចូលរួម​របស់​អ្នក​ដឹកនាំ​សហគមន៍​ចំនួន​ជាង ១៤០ នាក់ ដោយ​រួម​មាន​អ៊ីម៉ាម និង​គ្រូ​ប្រដៅ​សាសនា ដែល​ខ្មែរ​ហៅ​ថា “​ទួន​”​។ សមាជិក​ជាង ២០ នាក់​មកពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ក៏​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ដែរ​។ បន្ទាប់​ពី ការ​ថ្វាយ​បង្គំ​ព្រះ​រួច​មក ភ្ញៀវ​បាន​ទស្សនា​ការ​បញ្ចាំង​វីដេអូ ដែល​ក្នុង​នោះ​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ថ្លែង សុន្ទរកថា​ក្នុង​ពិធី​អាហារ​ស្រាយ​បួស​ក្នុង​ឆ្នាំ​នេះ នៅ​សេតវិមាន​។ លោកស្រី​ឯកអគ្គរដ្ឋទូត Carol Rodley និង អ៊ីម៉ាំ តាំ ហាជី ហាស៊ីម បាន​ធ្វើ​សេចក្តី​ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​។ Continue reading

បានផ្សាយ​ក្នុង Cambodian Mulsim | បញ្ចេញមតិ